មេឈ្មួញ និងសមត្ថកិច្ចពុករលួយតាមព្រំដែននៅពីក្រោយខ្នង ជំរុញពលរដ្ឋខ្មែរ ៤នាក់ ឱ្យទៅលួចម៉ូតូនៅថៃ រហូតត្រូវសមត្ថកិច្ចថៃបំបែកបាន!

ប្រតិបត្តិការបង្ក្រាបដ៏គួរឱ្យអាយុមួយ ដែលសមត្ថកិច្ចថៃនៃអធិការដ្ឋាននគរបាលស្រុកប្លងដេង ខេត្តរ៉ាក់យ៉ង បានចាប់ខ្លួនជនសង្ស័យជាពលរដ្ឋខ្មែរចំនួន ៤នាក់ រួមមាន៖
១. ឈ្មោះ ហេង ក្វាន់ អាយុ ៣៨ឆ្នាំ
២. ឈ្មោះ រៀង រើឌ អាយុ ៣០ឆ្នាំ
៣. ឈ្មោះ ថងឌី អាយុ ៣៩ឆ្នាំ
៤. ឈ្មោះ ក្ររ៉ុក អាយុ ៤០ឆ្នាំ
ព្រមទាំងបានរឹបអូសម៉ូតូវត្ថុតាងចំនួន ៨គ្រឿង ដែលពួកវាត្រៀមយកទៅលក់បន្តតាមខេត្តព្រំដែន ក្នុងតម្លៃឈ្នួលត្រឹមតែប្រមាណ ៧,០០០ ទៅ ១០,០០០បាត ក្នុងមួយគ្រឿងប៉ុណ្ណោះ។ ករណីនេះ មិនមែនគ្រាន់តែជាអំពើល្មើសកម្រិតបុគ្គលនោះឡើយ ប៉ុន្តែវាបានលាតត្រដាងឱ្យឃើញពី «បណ្តាញមេឈ្មួញខ្នងធំ និងមន្ត្រីសមត្ថកិច្ចពុករលួយតាមច្រកព្រំដែន» ដែលកំពុងបំផ្លាញកិត្តិយសជាតិ។ មេឈ្មួញបញ្ជាទិញ និងស្នាដៃឃុបឃិតតាមច្រកព្រំដែនមេឈ្មួញជាអ្នកបញ្ជាទិញនៅពីក្រោយខ្នង)៖ ជនសង្ស័យទាំង ៤នាក់ខាងលើ គ្រាន់តែជា «ឧបករណ៍ ឬដៃជើង» ដែលត្រូវបានជួល និងបញ្ជាពីសំណាក់ «មេឈ្មួញ ឬមេក្លោងធំៗ» នៅខាងក្នុងប្រទេសកម្ពុជា ដែលជាអ្នកកំណត់គោលដៅម៉ូតូណាខ្លះត្រូវលួច ព្រោះមានទីផ្សារងងឹតរង់ចាំទទួលទិញស្រាប់។ច្រករបៀងនិង ក្លាយជាផ្លូវសុវត្ថិភាពរបស់ឧក្រិដ្ឋជន សំណួរដ៏ឈឺចាប់បំផុតគឺ តើហេតុអ្វីបានជាក្រុមឧក្រិដ្ឋជនអាចដឹកជញ្ជូនម៉ូតូខុសច្បាប់ទាំង ៨គ្រឿងនោះ ឆ្លងដែនចូលមកទឹកដីកម្ពុជាបានយ៉ាងរលូន? នេះគឺដោយសារតែមាន ការឃុបឃិតគ្នាជាប្រព័ន្ធរវាងមេឈ្មួញ និងសមត្ថកិច្ច ឬកងកម្លាំងយាមកាមតាមច្រករបៀងព្រំដែនក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ ដែលបិទភ្នែកទទួលសំណូក បណ្តែតបណ្តោយឱ្យមធ្យោបាយ និងវត្ថុតាងចោរកម្មឆ្លងកាត់យ៉ាងសេរី ដោយគ្មានការត្រួតពិនិត្យតឹងរ៉ឹង។
ប្រភពព័ត៌មានបានបញ្ជាក់ថា យកពលរដ្ឋស្លូតត្រង់ និងជនងាយរងគ្រោះធ្វើជាខែល៖ មេឈ្មួញទាំងនោះហ៊ានយកជីវិត និងអនាគតរបស់ពលរដ្ឋខ្មែរទាំង ៤នាក់ ឱ្យទៅប្រឈមមុខនឹងគ្រោះថ្នាក់ និងការជាប់ពន្ធនាគារនៅបរទេស ខណៈដែលពួកវាអង្គុយចាំប្រមូលផលចំណេញពីការជួញដូរខុសច្បាប់ទាំងនេះ។សមត្ថកិច្ចកម្ពុជាត្រូវតែលាងជម្រះដៃខ្លួនឯងឱ្យស្រឡះស្អាត!
ឧប្បត្តិហេតុនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា បើគ្មានការបិទបាំង (ការបើកដៃ)ឬ (ការឃុបឃិត) ពីសមត្ថកិច្ចតាមព្រំដែនទេនោះ ពួកចោរលួចម៉ូតូក៏មិនអាចយកម៉ូតូឆ្លងដែនចូលមកស្រុកខ្មែរបានយ៉ាងងាយស្រួលដែរ។ មហាជន និងសង្គមជាតិ កំពុងទាមទារឱ្យស្ថាប័នថ្នាក់ជាតិ និងក្រសួងពាក់ព័ន្ធ បើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីវាយកម្ទេចបណ្តាញមេឈ្មួញ និងជាពិសេសគឺ «បោសសម្អាតមន្ត្រីសមត្ថកិច្ចពុករលួយ» ដែលលក់ឧត្តមគតិជាតិ និងព្រំដែនឱ្យទៅនឹងផលប្រយោជន៍ខុសច្បាប់ដ៏កខ្វក់នេះ! ៕

You might also like