បញ្ជូនជនសង្ស័យចំនួន ០១នាក់ ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១
អធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ។
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជូនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ យស់ វេងហេង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅភូមិបឹងធំ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ពីបទ លួច(ម៉ូតូកង់បីឥណ្ឌា) នៅចំណុចមុខផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០១ និង ៣០នាទី ទៅមណ្ឌលអប់រំកែប្រែទី១ (ម១)។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១)។
+ចំពោះ ម៉ូតូកង់បីឥណ្ឌា របស់ជនរងគ្រោះ សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញតែម្ដង។






