នារីម្នាក់ រថយន្តស៊េរីមួយគ្រឿង បើកបុកបង្គោលភ្លើងបាក់មួយដើមរុញផ្ទប់និងរង្វង់មូល រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះមួយយ៉ាងលឿនក៏រ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម និងរុញទៅផ្ទុប់រង្វង់មូលបណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ អូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅមុនពេលកើតគេឃើញរថយន្តស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2CE-5669 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវអូស៊ីអាយស៊ីទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រ៉រចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម រួចបន្តទៅបុកផ្ទប់និងរង្វង់មូលទេីបទៅមុខលែងរួច និងរងការខូចខាតយ៉ងដំណំ សំណាងល្អដែរមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕






