សេចក្ដីជូនដំណឹង សូមជូនសាធារណជន និងមន្ត្រីរាជការអាជ្ញាធរ គ្រប់ជាន់ថ្នាក់ បានជ្រាបថា បានធ្វើបាត់លិខិតកាន់កាប់ដីធ្លីសេរីចាស់ដែលជាកម្មសិទ្ធិផ្ទាល់
ខ្ញុំបាទឈ្មោះ ខាវ ប៊ុណ្ណារ៉ា ភេទប្រុស អាយុ៥៤ កើតថ្ងៃទី ១៩ -សីហា -១៩៧៣ កើត នៅ សង្កាត់លេខ៥ កាន់អត្តសញ្ញាណបណ្ណ័លេខ(០១០២៣៧៩៣៥)(០១)
។ បច្ចុប្បន្នរស់នៅផ្លូវបេតុង ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ខ្ញុំបាទ បានធ្វើបាត់លិខិតកាន់កាប់ដីធ្លីសេរីចាស់ដែលជាកម្មសិទ្ធិ ផ្ទាល់មានលេខបញ្ចីក្បាលដី(.J1_១៦៦៧..) ចុះថ្ងៃទី២១ ខែធ្នូឆ្នាំ១៩៩៤ ចេញដោយលោកប្រធានភូមិបាលស្រុកមុខកំពូលស្ថិតនៅ ភូមិក្បាលកោះ សង្កាត់ កោះដាច់ ខណ្ឌជ្រោយចង្វារ ភ្នំពេញ ។ដីនេះខ្ញុំបាទបានទិញពីឈ្មោះ វណ្ណះ សនសុផាននឹងប្រពន្ធឈ្មោះ ហ៉ឹម សុខលីម មានលិខិតផ្ទេរសិទ្ធិលេខ៤៧៩/លផស ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៧ មានព្រំប្រទល
-ខាងជើងទល់នឹងជួ ទ្រី
-ខាងត្បូងទល់នឹង ឯម ធួក
-ខាងកើតទល់នឹង ផ្លូវរទេះ
-ខាងលិចទល់នឹង ភឿន មឿន
កាបាត់បង់ឯកសារដី នេះដែរខ្ញុំបាទ បានធ្វើសេចក្តីជូនដំណឹងដល់អជ្ញាធរមូលដ្ឋានជាពិសេសចៅសង្កាត់កោះដាច់ បានជ្រាប ហើយក៏បានស្នើរសុំ លោកអាជ្ញាធរអោយចេញលិខិតបញ្ជាក់អះអាង ពីកាបាត់បង់លិខិត នឹងកាន់កាប់ដីធ្លីមួយកន្លែងនេះផងដែរ។ហើយខ្ញុំបាទ សូមធ្វើការអះអាង លើបាត់បង់លិខិតកាន់កាប់ដីធ្លី នេះពិតប្រាកដមែន។
ដូចនេះសូមសាធារណជន នឹងមន្ត្រីពាក់ពន្ទ័គ្រប់ជាន់ថ្នាក់ជ្រាប ជាព៏ត័មាន ៕
ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៧ សីហា ឆ្នាំ២០២៦
ខាវ ប៊ុណ្ណារ៉ា






