សម្តេចតេជោ ហ៊ុន សែន បង្ហាត់ចៅៗវាយកូនគោល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បង្ហោះរូបភាពច្រើនសន្លឹកជាមួយចៅៗលើទីលានវាលស្មៅដ៏ខៀវស្រងាត់។
សម្តេចតេជោ បានរំលេចសារថា សប្តាហ៍នៃថ្ងៃខួបកំណើតសម្តេចឆ្លៀតហាត់ប្រាណផង បង្ហាត់ចៅវាយកូនគោលផង។
សម្តេចតេជោ បន្ថែមថា ក្រៅពីបង្រៀនចៅពីការងារគ្រប់វិស័យដែលជាបទពិសោធន៍ជាង៥០ឆ្នាំ សម្តេចក៏អាចបង្រៀនចៅវាយកូនគោលបានដែរ។
សម្តេចតេជោ បានលើកឡើងទៀតថា បង្រៀនលើការងារប្រៀបដូចជាគ្រូក្រោយឧត្តមសិក្សា តែបើបង្រៀនវាយកូនគោលប្រៀបដូចគ្រូបឋមសិក្សា ព្រោះសម្តេចក៏វាយមិនបានល្អដែរ៕

You might also like