ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង បណ្ដាលឲ្យយុវជនពីរនាក់ រងរបួសធ្ងន់
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងយប់ ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៦
ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវ ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា យុវជនពីរនាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus Lx -570 រវាងម៉ូតូហុងដាឌ្រីម ហើយត្រូវបានរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាននិងម៉ូតូហុងដាឌ្រីមពាក់ស្លាកលេខតាកែវ1AE-1384 ជិះគ្នាពីរនាក់ លុះមកដល់ត្រង់ចំណុចស្តុបបែកជាបួនក៏ជួបគ្រោះថ្នាក់ជាមួយនិងរថយន្ត Lexus Lx -570 ពាក់ស្លាកលេខភ្នំពេញ2BC-9998 បណ្តាលឲ្យយុវជនទាំងពីរនាក់រងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានឡើងជិះម៉ូតូកង់បី គេចចេញពីកន្លែងកើតហេតុបាត់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅគ្រោះនៅឯមន្ទីរពេទ្យ ដោយឡែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕






