បុរសម្នាក់ បេីករថយន្ត ស៊េរីទំនើបPORSCHE GT3 ពាក់ផ្លាកលេខ ភ្នំពេញ 2CK-0757 តម្លៃរាប់សិបម៉ឺនដុល្លារ បេីកបុករថយន្ដដឹកអ្នកដំណេីរ

ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ៣៥៥ កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បុរសម្នាក់បេីករថយន្ត ស៊េរីទំនើបPORSCHE GT3 ពាក់ផ្លាកលេខ ភ្នំពេញ 2CK-0757 តម្លៃរាប់សិបម៉ឺនដុល្លារ បេីកបុករថយន្ដដឹកអ្នកដំណេីរ ពាក់ផ្លាកលេខ បាត់ដំបង 3A-5106របស់ក្រុមហ៊ុន ឫទ្ធិ មុនី បណ្ដាលឲ្យរងការខូចខាត។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

You might also like