គ្រោះថ្នាក់ចរាចរណ៍ ! បុរសម្នាក់ បេីករថយន្តមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2CF-3075 បានបេីកក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកខឿនថ្មពុះចែកទ្រុងផ្លូវ និងបន្តទៅបុកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម
ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង ០២:៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គ្រោះថ្នាក់ចរាចរណ៍ ! បុរសម្នាក់បេីករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MERCEDES C300 ពាក់ផ្លាកលេខ ភ្នំពេញ 2CF-3075 បានបេីកក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកខឿនថ្មពុះចែកទ្រុងផ្លូវនិងបន្តទៅបុកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម បណ្តាលអោយរថយន្តខ្ទាតទៅផ្លូវម្ខាងទៀតរងការខូចខាតយ៉ាងធ្ងន់ធ្ងរ (គ្មានអ្នករងរបួស)…!
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌដង្កោ បានចុះមកដល់ទីតាំងនេះ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕






