គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AT-6155 បុករបាំងថ្មពុះចែកជ្រុងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ រួចព្យាយាមបើករត់
ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៦១ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តGAC មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AT-6155បុករបាំងថ្មពុះចែកជ្រុងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ រួចព្យាយាមបើករត់ចេញពីកន្លែងកើតហើយត្រូវបានកម្លាំងសមត្ថកិច្ចតាមដេញឃាត់បានមកវិញ ។
សមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបាននាំអ្នកបើកបរនិងរថយន្តនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចទំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕






