ទើបតែចេញពីពន្ធនាគារ នាំគ្នាទៅឆក់ទូរស័ព្ទ ត្រូវបានពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ដែលកំពុងជិះម៉ូតូបានហេីយព្យាយាមគេចខ្លួនតែត្រូវបានជនរងគ្រោះដេញតាមសហការជាមួយពលរដ្ឋឃាត់បានភ្លាមៗ កាលពី ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន២នាក់ ៖
១/ឈ្មោះ អាន វាសនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន៖បន្ទបន្ទាប់ជួល ភូមិ អករំដួល សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២/ឈ្មោះ ឌី សុវណ្ណារិទិ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅបច្ចុប្បន្ន៖ភូមិ សន្សំកុសលទី សង្កាត់ បឹងទំពន់ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ ឆក់ទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ាក SAMSUM GALAXY S24 ULTRA ។
វត្ថុតាងដកហូត ០១/ម៉ូតូចំនួន ០១ គ្រឿង ម៉ាក SUZUKI NEX ពណ៍ ស លាយ ទឹកប៊ិច ផលិតឆ្នាំ ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ ១KG-៣៥៦៥ ។(ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ឌី សុវណ្ណារិទិ្ធ )
ជនរងគ្រោះ ឈ្មោះ ផុង កុកហៀង ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន ស្នាក់នៅបច្ចុប្បន្ន៖ ផ្ទះលេខ ៥៩ ផ្លូវលេខ ២៤០ ភូមិ ៨ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមកលេងផ្ទះមិត្តភក្រ័នៅក្នុងបុរីឈូកវ៉ា២ ពេលកំពុងតែជិះម៉ូតូនឹងមើលទូរស័ព្ទបណ្តេីរ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូបញ្ច្រាស់ទិសគ្នាជាមួយរូបគាត់ជនសង្ស័យ បានជិះត្រលប់ក្រោយធ្វើសកម្មភាពឆក់ទូរស៍ព្ទគាត់តែម្ដងបន្ទាប់ជនរងគ្រោះបានជិះម៉ូតូដេញតាមក្រោយស្រែកថាចោរៗផ្អេីលដល់ពលរដ្ឋស្ទាក់ចាប់បានភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចបាននាំយកជនសង្ស័យទៅសួរនាំនឹងចាក់ការតាមច្បាស់៕

You might also like