ដុតបំផ្លាញបារីក្លែងក្លាយជាង ៤៧០តោន នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បារីក្លែងក្លាយចំនួន ៤៧០តោន ដែលរឹបអូសបានពីក្រុមហ៊ុន និងឃ្លាំងស្តុកនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានដុតបំផ្លាញចោល ក្រោមអធិបតីភាពលោក លី សុផាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនេះក៏មានការចូលរួមពីព្រះរាជអាជ្ញាខេត្ត ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុននានា។
ការដុតបំផ្លាញបារីក្លែងក្លាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាសកម្មភាពដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងបទល្មើសផលិត និងចែកចាយទំនិញក្លែងក្លាយ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ចជាតិ និងកិត្តិយសរបស់ក្រុមហ៊ុនស្របច្បាប់។

You might also like