ឃាត់ខ្លួនបុរសម្នាក់ស្តីពីករណី លួច (លួចកញ្ចក់រថយន្ត)

នៅវេលាម៉ោង១០:២១នាទីព្រឹក កម្លាំងផំនាញ នៃអធិការដ្ឋានបានសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធនឹងបទល្មើស លួច (លួចកញ្ចក់រថយន្ត) ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាប់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលបានកើតហេតុនៅចំណុចមុខផ្ទះលេខ២០៤ ផ្លូវលេខ២៧១ ក្រុម៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលម៉ោង១២:១៦នាទី។
*ជនសង្ស័យ
-ឈ្មោះ ចាន់ វុទ្ធី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ។
*វត្ថុតាំងចាប់យក
-កញ្ចក់រថយន្តចំនួន០៣សន្លឹក។
-ម៉ូតូ០១គ្រឿង (ម៉ូតូម៉ាក Honda C125 ពាក់ស្លាក់លេខ ភ្នំពេញ 1BK-0840
(ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួច)
-ទុលល្វីសចំនួន០១ និងមួកសុវត្តិភាពពណ៌ខ្មៅចំនួន០១ (ជារបស់ជនសង្ស័យ)
ចាប់យកពីជនសង្ស័យខាងលើ។
ជនសង្ស័យ បានប្រគល់ជូនកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

You might also like