កំលាំងធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង
ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤និង ៣០នាទី កំលាំងធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ករណីលួចខ្សែរភ្លើង។
ជនសង្ស័យទី១ឈ្មោះ ធឿន ធិបតី ភេទប្រុស អាយុ១៤ ឆ្នាំ នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ បានសារភាពថា បានយកខ្សែភ្លើងពីឈ្មោះម៉ៅទៅលក់ជាច្រើនលើកនិងទី២ឈ្មោះ ឈិន ម៉ៅ ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង។
តាមការត្រួតពិនិត្យឃើញសំបកខ្សែរភ្លើងដែលជនសង្ស័យកាត់ទុក នៅចំណុចដីឡូតិ៍ឡេងណាវ៉ាត់ត្រា ភូមិស្តុកស្លាក ឃុំភ្នំតូច ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ តំណាងឲ្យបូរី TLL ឈ្មោះ ណន ឡុងគារ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ បានដាក់ពាក្យប្តឹងចោទប្រកាន់ទៅលើជនសង្ស័យទាំង០២នាក់ខាងលើ ដោយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងមិនដឹង បានបាត់ខ្សែភ្លើងនៅក្នុងបូរីTLLប្រហែល៣០០ម៉ែត្រ ហើយសមត្ថកិច្ចបានរកឃើញសំបកខ្សែភ្លើងខាងលើពិតជារបស់ក្រុមហ៊ុនពិតប្រាដមែន។
ចំពោះជនសង្ស័យទាំង០២នាក់ ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ហើយឆែកឆេររកឃើញសម្ភារៈរួមមាន:
-ម្សៅក្រាមពណ៌សរថ្លាសង្ស័យថាជាគ្រឿងញៀន០១កញ្ចប់តូច
-បុងលក់ស្ព័នខ្សែភ្លើង០១
-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាប់គ្រឿងញៀនមួយចំនួន។
ករណីនេះ ជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីបន្ត។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច ប្រសិន បើមានការសង្ស័យ ឬឃើញសកម្មភាពខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា៕






