ឧត្តមសេនីយ៍ទោ នាង សុជីវី បើកវគ្គបំប៉នគ្រូបង្គោលការងារអនុវត្តកាតព្វកិច្ចយោធាដំណាក់កាលទី៣

ភ្នំពេញ៖ អនុវត្តផែនការហ្វឹកហ្វឺនបណ្តុះបណ្តាលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃអង្គារ ទី១៨  ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធារបស់កងរាជអាវុធហត្ថ ដំណាក់កាលទី៣។ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះមាន ស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក ជំនាញពាក់ព័ន្ធ ព្រមទាំងមេបញ្ជាការរង នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក អង្គភាពពាក់ព័ន្ធមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ធំ និងខេត្តសៀមរាប។

You might also like