ជនសង្ស័យក្មេងទំនេីង៧នាក់ ដេញកាប់មន្ត្រីយោធាត្រូវកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង
ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់មាន ១-ឈ្មោះ សុខា សុខន ភេទប្រុស អាយុ១៦ឆ្នាំ,២.ឈ្មោះសុទ្ធ គឹមសៀង ភេទប្រុស អាយុ២០ឆ្នាំ,៣-ឈ្មោះរួន រ៉ុង ភេទប្រុស អាយុ២០ឆ្នាំ,៤-ឈ្មោះតូ ស៊ីនាង(លីង) ភេទប្រុស អាយុ២២ឆ្នាំ,៥-ឈ្មោះ ហឿន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ,៦-ឈ្មោះកួយ ធិង ភេទប្រុស អាយុ២០ឆ្នាំ,៧-ឈ្មោះ ឈឿត ឆេន(ម៉ាន់) ភេទប្រុស អាយុ១៥ឆ្នាំ ដែលបានធ្វើសកម្មភាពជិៈម៉ូតូហើយបានទាញយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះដែលជាមន្រ្តីយោធា
ខណ្ណៈពេលកំពុងចុះពេលកំពុងចុះល្បាត តែកម្លាំងយោធាបានគេចផុត។ ក្នុងប្រតិបត្តិការនោះកម្លាំជំនាញបានដកហូតវត្ថុតាង កាំបិតខ្វែវ ចំនួន០១ដើម ,ម៉ូតូចំនួន០៣គ្រឿង ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលក្រុមក្មេងទំនើងខាងលើ មានម្នាក់ឈ្មោះ ឈឿត ឆេន(ម៉ាន់) រកឃើញមានសារធាតុញៀន(+) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋាកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទាញយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះដែលជាមន្រ្តីយោធាពិតប្រាដកមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕






