សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា តាំងពីដើមអាណត្តិ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអត់មានគម្រោងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា៖«តាំងពីដើមអាណត្តិ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអត់មានគម្រោងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងប្រកាន់ជំហរ ព្រឹងជាជាងពង្រីក ដោយពង្រឹងស្ថាប័ន ក្រសួងនីមួយៗ តាមរយៈការធ្វើវិភាគមុខងារ និងកែទម្រង់មកដល់ម៉ោងនេះ។ ក្នុងនោះទី១ ពង្រឹងរចនាសម្ព័ន្ធ ទី២ពង្រឹងមុខងារ ទី៣ពង្រឹងធនធានមនុស្ស, ធ្វើម៉េចដាក់រឿងនេះជាគោលដៅមុនសិន»។






