បង្ក្រាបករណី ក្លែង ឯកសណ្ឋានយោធា និងបទឆបោក នៅចំណុចភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

តាកែវ ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តមឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ចុះបង្ក្រាបករណី ក្លែង ឯកសណ្ឋានយោធា និង បទឆបោក នៅចំណុចភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ករណីនេះកម្លាំង មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ មាស វិជ័យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
+ ដកហូតវត្ថុតាងរួមមាន ៖
– អាវប៉ារ៉ាដៃវែង1
– ខោប៉ារ៉ាដៃវែង1
– អាវយឺតដៃវែងប៉ារ៉ាចំនួន1
– មួកចំនួន1
– ខ្សែក្រវ៉ាត់ចំនួន1
-ទូរស័ព្ទដៃចំនួន1ម៉ាកRedmi
-ម៉ូតូចំនួន 1គ្រឿងម៉ាកសង់c125 ពាក់ផ្លាកលេខ 1LG-8284 សេរ៊ីឆ្នាំ019
ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

You might also like