ក្រុមការងារកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង ទទួលបន្លែគ្រប់មុខចំនួន៧តោន និងត្រី៦០គីឡូ របស់អាជីវកនៅផ្សារពុំពុយ ក្រុងបាត់ដំបង ដើម្បីយកទៅចែកជូនវីរៈកងទ័ព

(ស្វាយរៀង)៖ ក្រុមការងារកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង ដឹកនាំដោយ លោក ចាន់ វ៉ន សមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង និងសហការី ព្រមទាំងគុណម្ចាស់៣ព្រះអង្គ តំណាង លោក គង់ ម៉ាស់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានចុះទទួល និងនាំយកបន្លែគ្រប់មុខចំនួន៧តោន និងត្រី៦០គីឡូក្រាម របស់អាជីវកនៅផ្សារពុំពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីយកទៅចែកជូនវីរៈកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន។
បើតាមលោក គង់ ម៉ាស់ បានឲ្យដឹងថា ក្រុមការងារកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង និងក្រុមការងារ តែងតែចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ថវិកា ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់ ទៅឧបត្ថម្ភជូនដល់វីរកងទ័ព ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងសកម្ម។ សកម្មភាពនេះឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់របស់កងទ័ពជួរមុខ៕

You might also like