ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នាស្តីការក្រសួងការពារជាតិ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។
សូមបញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាតំណាងក្រសួងយុត្តិធម៌ ត្រូវបានរាជរដ្ឋាភិបាលសម្រេចចាត់តាំងជាសមាជិកគណៈកម្មការជាតិកាតព្វកិច្ចយោធា តាមរយៈសេចក្តីសម្រេចលេខ១០៤ សសរ ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ និងបានប្រកាសនាថ្ងៃនេះ ។







