រថយន្តមួយគ្រឿង បើកបុកម៉ូតូមួយគ្រឿង និងថូផ្កា សង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុងក្រោយវត្តអង្គតាមិញ ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បុរសម្នាក់បើករថយន្ត Ford Raptor មួយគ្រឿងបុកម៉ូតូឃ្លីក និងថូផ្ការងការខូចខាតដែលគេសង្ស័យថាអ្នកបើកបរស្រវឹងស្រា ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក Ford Raptor ពាក់ស្លាកលេខកម្ពុជា  ROATH-09 បើកបរដោយបុរសម្នាក់សង្ស័យមានសារជាតិគ្រឿងស្រវឹងផង លុះបើកមកដល់ចំណុចកើតហេតុ រថយន្តក៏រេចង្កូតទៅបុកបុករះថូផ្កានិងម៉ូតូឃ្លីកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IO-0665  ដែលកំពុងចតស្ងៀមនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយបង្កហេតុរួចអ្នកបើកបររថយន្តបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ជាប់ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាតែមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋាននិងជំនាញបាននាំអ្នកបើកបរនិងរថយន្តរួមទាំងម៉ូតូមកអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នាបន្តទៀត៕

You might also like