កម្ពុជា ប្តេជ្ញាចិត្តឥតងាករេដើម្បីសម្រេចបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការសាកល្បងអាវុធនេះ

ទីក្រុងញូវយ៉ក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ដើម្បីសម្រេចបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរនិងគ្មានការសាកល្បងអាវុធនេះ ហើយក៏បានទទូចឱ្យប្រទេសទាំងអស់បង្ហាញឆន្ទៈនយោបាយដើម្បីធ្វើឱ្យសន្ធិសញ្ញាហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមាន។ ឯកអគ្គរាជទូត ក៏បានស្វាគមន៍រដ្ឋមានអាវុធនុយក្លេអ៊ែរ ដែលចង់ចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយគ្មានខដាក់លក្ខខណ្ឌ ហើយអំពាវនាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរផ្សេងទៀតសូមឱ្យធ្វើដូចគ្នាដែរ។

Cambodia Resolutely Commits to A World Free from Nuclear Weapons and Testing
New York, 31 August 2026 — Addressing the high-level plenary meeting to commemorate the International Day against Nuclear Tests, His Excellency Keo Chhea, Permanent Representative of Cambodia to the UN, reaffirmed Cambodia’s steadfast commitment to a world free from nuclear weapons and testing while urging all states to demonstrate the necessary political will to bring the Comprehensive Nuclear-Test-Ban Treaty (CTBT Treaty) into force. The Ambassador also welcomed the Nuclear-Weapon States (NWS) to sign and ratify the SEANWFZ Protocol without reservations and call on all remaining NWS to follow suit.

You might also like