ក្រសួងទេសចរណ៍ គាំទ្រ និងត្រៀមសហការរៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ»

ក្រសួងទេសចរណ៍ គាំទ្រ និងត្រៀមសហការរៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ នៅឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ដែលជាយុទ្ធនាការដ៏សំខាន់ថ្មីមួយទៀត ដើម្បីផ្សព្វផ្សាយសក្ដានុពល និងជំរុញចលនាទេសចរណ៍ ទៅកាន់ខេត្តកំពត និងឧទ្យានជាតិព្រះមុន្នីវង្សបូកគោ អមជាមួយព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដែលក្រសួងគ្រោងរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែតុលាខាងមុខ នៅខេត្តកំពត។

នេះបើតាមតាមកិច្ចប្រជុំ នៅរដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ ដែលដឹកនាំដោយឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ព្រមទាំងឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត និងតំណាងអាជ្ញាធរពាក់ព័ន្ធជាច្រើនផងដែរ។

You might also like