ប្រទេសបារាំង ប្រើតួនាទីប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់កិច្ចសន្ទនា ច្បាប់អន្តរជាតិ និងស្វែងរកដំណោះស្រាយរួមបញ្ហាប្រឈមរបស់ពិភពលោក

ប្រទេសបារាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់កិច្ចសន្ទនា ច្បាប់អន្តរជាតិ និងការស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហាប្រឈមនានាលើសកលលោក នៅក្នុងបរិបទដែលពោរពេញទៅដោយភាពតានតឹងជាអន្តរជាតិ។ ការបញ្ជាក់នូវជំហរបែបនេះ នៅគ្រាប្រទេសបារាំងធ្វើជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦។
ប្រទេសបារាំងបានដាក់ការធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់ខ្លួន ក្រោមនិមិត្តសញ្ញាពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
នេះបើតាមខ្លឹមសារដែលបានបង្ហោះផ្សាយនៅបណ្ដាញសង្គមផ្លូវការរបស់ស្ថានទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៕

You might also like