គណៈកម្មាធិការតាក់តែង ឯកសារកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានបើកកិច្ចប្រជុំលើកទី៩

គណៈកម្មាធិការតាក់តែងឯកសារកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានបើកកិច្ចប្រជុំលើកទី៩ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយមានវត្តមានរបស់ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង និងជាប្រធានគណៈកម្មការតាក់តែងឯកសារ។
កិច្ចប្រជុំនេះ បានផ្តោតជាសំខាន់លើការពិនិត្យសេចក្តីព្រាងដំបូងនៃសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការចាកចេញពីវិបត្តិ និងការពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី។

You might also like