ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ០៧ករណីផ្សេងគ្នា

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា។
នៅថ្ងៃទី១,៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណី ដូចខាងក្រោម៖
ករណីទី០១៖ ហិ ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាក់រថយន្ត ហើយប្រើអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត) ប្រព្រឹត្តនៅចំណុចមុខផ្សារហុងស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២២:៤៥ នាទី ។
ករណីទី០២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកា..;ប់គាស់ទម្លុះទម្លាយ (លួចយកម៉ូតូចំនួន០២គ្រឿង) ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបរិវេណផ្ទះជួលផ្ទាល់ដី ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សេនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០:២២ នាទី។
ករណីទី០៣៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវបេតុង ប្រឡាយត្រពាំងរំចេក ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០២:៣០នាទី។
ករណីទី០៤៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តចំណុចបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៣:០០នាទី ។
ករណីទី០៥៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣:០៣នាទី ។
ករណីទី០៦៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣:១៥ នាទី ។
ករណីទី០៧ : ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខរោងចក្រផលិតបេកុង ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០១:២០នាទី ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

You might also like