ទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និង​លោក​ជំទាវ​បណ្ឌិត​ ត្រូវ​បានប្រគេនដល់វត្តចំនួន៤ បន្ថែមទៀត នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

លោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យ​ក្រុម​ការ​ងារ​នាំ​យក​នូវ ទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន៤វត្តបន្ថែមទៀត បន្ទាប់​ពី​លោក​ជំទាវបានប្រគេនដោយផ្ទាល់ចំនួន១២វត្ត កាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅថ្មីៗនេះ។ ពិធីនេះបានប្រារព្ធឡើងនៅទីតាំងវត្ត ព្រៃគគីរដូច ក្នុងភូមិព្រៃគគី ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ទេយ្យវត្ថុ​សម្រាប់១វត្តៗទទួលបាន៖
១-អង្ករ១តោន
២-មី៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-ត្រខ១កេស មាន១០យួ
៥-សាច់ក្រក១០គីឡូក្រាម
៦-សាច់ផាត់១០គីឡូក្រាម
៧-ទឹកដោះគោខាប់២កេស
៨-កាហ្វេ៥កញ្ចប់ធំ
៩-តែ២គីឡូក្រាម
១០-ស្ករស១បេ
១១-អំបិល១បេ
១២-ទឹកត្រី៥យួរ
១៣-ទឹកស៊ីអ៊ីវ៥យួរ
១៤-ទឹកម្ទេស៥យួរ
១៥-ទឹកសៀង៥យួរ
១៦-សាប៊ូដុំ១០០ដុំតូច
១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៨-ប្រេងកូឡា១០០ដប
១៩-ប្រេងខ្យល់១០០ដប
២០-ថ្នាំពេទ្យ២០ប្រអប់
២១-ស្លាដក់៦៧
២២-សាប៊ូម្ស៉ៅ១០កញ្ចប់
២៣-ទៀនព្រះវស្សាចំនួន២គូ
២៤-បច្ច័យ ២លានរៀល៕

You might also like