រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ត្រូវបញ្ចប់ ៖ ភាគីបង្កយល់ព្រមសងសំណង និងភាគីរងគ្រោះដកពាក្យបណ្តឹង ក្រោយការសម្របសម្រួលនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ករណីចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំអនុវត្តដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានបញ្ជាក់ថាបានធ្វើឡើងយ៉ាងត្រឹមត្រូវតាមនីតិវិធីច្បាប់ និងបានឈានដល់ការដោះស្រាយបញ្ចប់ជាស្ថាពរនៅរសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៦ នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅក្នុងដំណើរការសម្របសម្រួល ភាគីបង្កដែលមានឈ្មោះក្នុងដីកាបញ្ជាឱ្យចូលខ្លួន គឺលោក ស្រស់ ថាវ័ន្ត បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានយល់ព្រមសងសំណងរដ្ឋប្បវេណីទៅកាន់ភាគីជនរងគ្រោះ ដែលត្រូវជាក្មួយស្រី (រងរបួសបាក់ដៃខាងឆ្វេង)។ ចំណែកឯភាគីក្មួយស្រីរងគ្រោះ ក៏បានយល់ព្រមទទួលយកប្រាក់សំណងដោយស្ម័គ្រចិត្ត ព្រមទាំងបានធ្វើពាក្យសុំដកពាក្យបណ្តឹង ចាប់ពីថ្ងៃសម្របសម្រួលនេះតទៅផងដែរ។

You might also like