ពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តគិរីវង់

ស្រុកគិរីវង់៖ នៅថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តគិរីវង្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចនាយករងទី៣គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ៕

You might also like