ជនសង្ស័យម្នាក់ លួចម៉ូតូ១គ្រឿងជិះយកទៅពពាយនាយលក់ ត្រូវជាប់ខ្នោះ

ជនសង្ស័យម្នាក់ លួចម៉ូតូ១គ្រឿងជិះយកទៅពពាយនាយលក់ ត្រូវជាប់ខ្នោះនំពេញ ៖ ហេតុការណ៍នោះបានកើតឡើងកាលពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួលជាន់ទី២ក្នុងផ្សារបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពធាក់បំបាក់សោ ក ម៉ូតូ១គ្រឿងលួចបានសម្រេច ក៏ជិះយកទៅពពាយនាយលក់ ឲ្យប្រជាពលរដ្ឋ ពេលនោះដោយមានការសង្ស័យថា ជននោះជាចោរ ប្រជាពលរដ្ឋ ក៏បានរាយការណ៍ជូននគរបាលឲ្យទៅធ្វើការឃាត់ខ្លួនតែម្ដង ។

You might also like