ឯកឧត្តម នេត្រ ភក្ត្រា ៖ ការពង្រឹងការងារនៅមូលដ្ឋាន ក្តាប់បាននូវសភាពការណ៍ បញ្ហាប្រឈម មតិ យោបល់ សំណើ និងសំណូមពរ ជាកត្តានាំមកនូវជោគជ័យសម្រាប់ការបោះ ឆ្នោតថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦ ក្នុងក្រុងក្រចេះ ដោយផ្តោតលើការពង្រឹងការងារនៅមូលដ្ឋាន និងការត្រៀមខ្លួនរបស់បេក្ខជនសម្រាប់ការបោះឆ្នោត។
ជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរគណបក្សខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង និងសង្កាត់ ប្រមាណជាង ២០០នាក់។
ឯកឧត្តមប្រធានក្រុមការងារ បានលើក ឡើងថា ការជួបជុំគ្នានាឱកាសនេះ គឺដើម្បីពង្រឹងការងាររបស់គណបក្សនៅមូលដ្ឋាន ព្រមទាំងជំរុញឱ្យបេក្ខជនត្រៀមខ្លួនឱ្យបានល្អ ស្គាល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦។
ជាមួយគ្នានេះ ការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សមកពីថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង និងសង្កាត់ ក៏ជាផ្នែកមួយនៃការពង្រឹងការសម្របសម្រួល និងការអនុវត្តការងាររបស់គណបក្សនៅមូលដ្ឋាន ឱ្យកាន់តែមានការរៀបចំ និងស្របតាមដំណើរការត្រៀមរៀបចំការបោះឆ្នោត។

You might also like