រហស្សនាម ក្រុមPT ទំនើង ៥នាក់ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ទៅលេីជនរងគ្រោះ

ខេត្តស្វាយរៀង៖ រហស្សនាម ក្រុមPT ទំនើង ៥នាក់ ត្រូវបាននគរបាលស្រុកកំពង់រោទ៍ឃាត់ខ្លួនពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ទៅលេីជនរងគ្រោះ។
នគរបាលស្រុកកំពង់រោទ៍បានអោយដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:០៥នាទី សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះថា កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៤០នាទី មានក្រុមក្មេងមួយក្រុមមានគ្នាប្រហែល ៥-៦នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពដេញវាយខ្លួន និងបានកាប់បំផ្លាញម៉ូតូរបស់ខ្លួនទៀត។
ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជាអោយលោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍ ដឹកនាំកម្លាំងជំនាញទៅដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវស៊េីបអង្កេត អនុវត្តន៍តាមវិធានការជំនាញ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងជាបន្តបន្ទាប់ចំនួន ០៥នាក់ ប្រុស (រហស្សនាមក្រុមPT) ដែលបានធ្វើសកម្មភាពដេញកាប់ទៅលេីជនរងគ្រោះ និងកាប់ម៉ូតូជនរងគ្រោះព្រមទាំងដកហូតវត្ថុតាងរួមមានកាំបិតធ្វើសកម្មភាព និងម៉ូតូធ្វើសកម្មភាព។
ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

You might also like