ឆ្មក់ឡោមព័ទ្ធហាងកាហ្វេ លួចបង្កប់សេវា ចំនួន ១១ ទីតាំង នៅម្ដុំត្រឡោកបែក
ភ្នំពេញ ៖ នៅ យប់ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់ឡោមព័ទ្ធទីតាំងហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទស្ថិតតាមបណ្ដោយផ្លូវ ៥៩៨ សង្កាត់ទឹកល្អក់ទី ១ និង សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹង ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌទួលគោក បានឆ្មក់ឡោមព័ទ្ធទីតាំងហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទសរុបចំនួន ១១ ទីតាំង នៅម្ដុំត្រឡោកបែក និង ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រេីននាក់។
ក្រោយពីប្រតិបត្តិការរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់មនុស្សប្រុសស្រីទាំងអស់ ទៅអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និង បន្តតាមនីតិវិធីច្បាប់៕






