ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបន្តចុះពិនិត្យ និងចូលរួមដឹកនាំកិច្ចការសង្គ្រោះ និងជម្លៀសបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់

ប៉ោយប៉ែត. គិតត្រឹមម៉ោង៦:០០នាទីល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទៅមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមជាមួយ ចៅសង្កាត់ កងកម្លាំង អាជ្ញាធរមូលដ្ឋាន កម្លាំងយុវជនស្ម័គ្រចិត្តគ្រប់ប្រភេទ បានបន្តចុះពិនិត្យ និងចូលរួមដឹកនាំកិច្ចការសង្គ្រោះ និងជម្លៀសបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងបានចុះពិនិត្យជាក់ស្តែងលើប្រព័ន្ធ ទ្វារទឹក និងតំបន់ទំនប់អូរខៃដន ដើម្បីវាយតម្លៃសភាពការណ៍ជាក់ស្ដែង ក្នុងការត្រៀមសង្គ្រោះ ជម្លៀសបងប្អូនប្រជាពលរដ្ឋតាមដំណាក់កាល និងពិសេសត្រៀម២៤ ម៉ោងលើ២៤ ម៉ោង អន្តរាគមន៍តាមសភាពការជាក់ស្ដែង តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

You might also like