ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងារជំនាញសម្រាប់ការត្រៀមលក្ខណៈទទួលគណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ,នៅព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២៦ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងារជំនាញសម្រាប់ការត្រៀមលក្ខណៈទទួលគណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលើភារកិច្ចរបស់ផ្នែកជំនាញពាក់ព័ន្ធនៃយុវជនគណបក្សថ្នាក់កណ្តាល ដែលបានរៀបចំនាពេលកន្លងមកសម្រាប់ការត្រៀមលក្ខណៈក្នុងការទទួលគណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីធានាឱ្យដំណើរទស្សនកិច្ចផ្លូវការនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងសាកសម ដោយមានការចូលរួមពីសមាជិកយុវជនគណបក្សថ្នាក់កណ្តាល មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនួយការនៃយុវជនគណបក្សថ្នាក់កណ្តាលមួយចំនួនទៀត ។






