សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរ ១៥នាក់ លួចឆ្លងដែនខុសច្បាប់ក្នុងស្រុកសោយដាវ ជាប់ព្រំដែនខេត្តបាត់ដំបង
ខេត្តចន្ទបុរី៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងការពារព្រំដែនថៃ (សមត្ថកិច្ចឆ្មាំព្រំដែនលេខ ១១) សហការជាមួយអធិការដ្ឋាននគរបាលស្រុកសោយដាវ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនពលករសញ្ជាតិកម្ពុជាចំនួន ១៥នាក់ នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិទី១០ ឃុំសាយខាវ ស្រុកសោយដាវ ខេត្តចន្ទបុរី ប្រទេសថៃ (តំបន់ប្រឈមមុខជាប់ព្រំប្រទល់ស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង)។
ឃាត់ខ្លួននេះ ធ្វើឡើងក្រោមបទចោទប្រកាន់ «ចូលមក និងស្នាក់នៅទឹកដីព្រះរាជាណាចក្រថៃដោយគ្មានការអនុញ្ញាត»។
ជនបរទេសទាំង ១៥នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសោយដាវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងរៀបចំបែបបទបញ្ជូនត្រឡប់មកកម្ពុជាវិញ។






