សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីស្រាអែល

(បាគូ, អាស៊ែបៃហ្សង់)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយលោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល។ ជំនួបធ្វើឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញការងារនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ នៅប្រទេសអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ហើយថ្ងៃនេះ សម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៕

You might also like