បង្ក្រាបក្រុមជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម,និងប្រើប្រាស់សារធាតុញៀន
(កំពង់ឆ្នាំង)៖ដោយមានការយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានខេត្តកំ ពង់ឆ្នាំង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងអាវុធ ហត្ថខេត្ត បានសុំកិច្ចសម្របសមពីតំណាងអយ្យការ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ ក្នុ ងករណីលួចមានស្ថានទម្ងន់ទោស,ទទួលផលចោរកម្ម, នឹងប្រើប្រាស់សារធាតុញៀន,ករណីនេះបានធ្វើឡើងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នំា២០២៦នេះឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពល រដ្ឋ ថាមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានរបស់ពួក គាត់ ស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ង។លោក វីរៈសេនីយ៍ឯក សេង វិច្ឆកា មេបញ្ជាការស្ដីទី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសុំកិច្ចសម្របសម្រួលនិតិវិធីពីលោកស្រី ស្រ៉ីម ស៊ាងភាជ តំណា ងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចុះស្រាវជ្រាវនិងស៊ើបអង្កេតករណីនេះជាបន្ទាន់ផងដែរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ក្នុងការចុះអនុវត្តការងារចាំបាច់នេះ លោកមេបញ្ជាការស្ដីទីបានចាត់ឱ្យរូបលោកដឹកនាំកម្លាំងអាវុធហត្ថខេត្ត សហការជាមួយក ម្លាំងអាវុធហត្ថស្រុករលារប្អៀរ ចុះធ្វើការស្រាវជ្រាវនិងស៊ើ បអង្កេតទៅលើករណីដែលពាក់ព័ន្ធនិងអំពើលួចមានស្ថា នទម្ងន់ទោស,(ទូរសព្ទនិងម៉ូតូ).(ទទួលផលចោរកម្ម)និង (ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។ស្ថិតនៅចំណុចផ្ទះឈ្មោះ គង់ រាម ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅក្នុងភូមិទឹកចេញ ឃុំជើងក្រៀវ ស្រុករលាប្អៀរ ។
បន្ទាប់ពីធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងល្អិតល្អន់ កម្លាំងអាវុធហត្ថរបស់លោក ឈានដល់ការឃាត់ខ្លួនជន សង្ស័យដែលពាក់ព័ន្ធបទល្មើសទាំងអស់ខាងលើនេះបានចំនួន១១នាក់(ភេទប្រុសទាំងអស់)។ក្នុងនោះបានធ្វើការដកហូតសម្ភារៈដែលជាវត្ថុតាងជាច្រើនរួមមាន៖១-ម៉ូតូចំនួ ន៧គ្រឿង។ ២ -ទូរសព្ទដៃចំនួន២០គ្រឿង។ ៣ -គ្រាប់កាំ ភ្លើងខ្លីម៉ាក(K54-K5 9)ចំនួន២គ្រាប់ និងសម្ភារៈសម្រាប់ធ្វើសកម្មភាពបទល្មើសមួយចំនួនទៀតផងដែរ។បន្ទាប់ពីការិយាល័យជំនាញបានធ្វើការសាកសួរនិងស្ដាប់ចម្លើយរបស់ជនសង្ស័យទាំងអស់ខាងលើនេះ ក្នុងនោះមានជន សង្ស័យចំនួន២នាក់ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទ ម្ងន់ទោស។៣នាក់ជាប់ពាក់ព័ន្ធផលចោរកម្ម។និង៦នាក់ទៀតជាប់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន។បច្ចុប្បន្នជនសង្ស័យទាំង១១នាក់រួមនិងវត្ថុតា មការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអ យ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។
លោកវីរៈសេនីយ៍ឯកបានបញ្ជាក់ទៀតថា សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាសុខសន្តិភាព និងសណ្ដា ប់ធ្នាប់សាធារណៈ នៅក្នុងខេត្ត និងជាកាតព្វកិច្ចរបស់កង រាជអាវុធហត្ថគ្រប់រូប។ កម្លាំងអាវុធហត្ថខេត្តកំព ង់ឆ្នាំង ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកអភិបាល ខេត្តកំពង់ឆ្នាំង កម្លាំងអាវុធហត្ថ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិសុខសាធារណៈ ដោយបានខិត ខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការសហការជាមួយកងកម្លាំងពាក់ព័ន្ធ ពិសេសសហការជាមួយតំណា ងអយ្យការអមសាលាដំបូងខេត្ត ក្នុងការបន្តពង្រឹង បង្ការ. ទប់ស្កាត់. និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីការពារសុវត្ថិភាព និងរក្សាសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធ ភាពខ្ពស់ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខ សាន្ត៕






