ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត ត្រឡប់មកមាតុភូមិវិញហើយ

ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត ត្រឡប់មកមាតុភូមិវិញហើយ ក្រោយដណ្ដើមបានមេដាយ ៩គ្រឿង (មាស ៤ ប្រាក់៣ និងសំរឹទ្ធ២) ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី២ នៅសហរដ្ឋអាមេរិក។

ដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោនៅរសៀលថ្ងៃទី១៧ ខែតុលានេះ គេឃើញមានការទទួលស្វាគមន៍ពីឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា រួមជាមួយមន្ដ្រី សាច់ញាត្តិ៍ និងអ្នកគាំទ្រជាច្រើនផងដែរ។

You might also like