ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និង ឯកឧត្តម សូ វិសុទ្ធី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់កណ្តាលខាងត្បូង នៅសហរដ្ឋអាមេរិក
រាជធានីភ្នំពេញ ៖ ថ្ងៃសោរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស សេរីវិចិត្រ បានអញ្ជើញដឹកនាំប្រតិភូ ក្រុមការងាររៀបចំអង្គការចាត់យុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ខៀវ មុតសមាជិកព្រឹទ្ធសភា ដែលត្រូវជាឪពុកក្មេកជាទីគោរពស្រលាញ់ របស់ ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ដែលបានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។






