បញ្ជូនខ្លួនលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ទៅតុលាការហើយ ពាក់ព័ន្ធករណីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ13. 2-1969 ដេញបាញ់រថយន្តមួយគ្រឿងទៀត បណ្ដាលឱ្យកូនប្រុសបង្កើតរងរបួសធ្ងន់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាល​ខណ្ឌ​ព្រែកព្នៅ​ នៅថ្ងៃទី​១៨​ ខែតុលា​ ឆ្នាំ​២០២៦​ បានបញ្ជូនខ្លួន​លោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តនីតិវិធី​ច្បាប់ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​ បន្ទាប់ពី រូបលោកបានធ្វើសកម្មភាព ជិះរថយន្តម៉ាក់ Ford Ranger ពណ៍ស ពាក់ស្លាកលេខរដ្ឋ 16- 2-1969 គ្រឿង បើកប្រដេញ និងបុករថយន្ត Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-5381 រហូតដល់ផ្លូវទាល់ក្នុងទីតាំងស្ងាត់មួយកន្លែង ក៏ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យកូនប្រុសបង្កើតរបស់លោករងរបួសធ្ងន់​ ដោយសង្ស័យផ្ដើមពីចេញរឿងភ្លើងប្រច័ណ្ឌ (ប្រពន្ធរបស់ខ្លួនជិះរថយន្ត ជាមួយប្រុសផ្សេង )។
គួររម្លឹកថា​ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ដ្រា ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យរងរបួសកូនប្រុសបង្កើតរបស់លោក រងរបួស ចំពោះ កាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង២០ និង២០នាទី នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។​ បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តដេញតាមរថយន្ត​ប្រពន្ធរបស់លោក ដោយសារមានការសង្ស័យថា ប្រពន្ធកំពុងធ្វើដំណើរជាមួយបុរសផ្សេង។ដោយសារកំហឹង លោកបានដកអាវុធបាញ់គំរាម ក្នុងគោលបំណងស្ទាក់ឃាត់រថយន្តប្រពន្ធ ប៉ុន្តែគ្រាប់កាំភ្លើងបានបណ្ដាលឱ្យកូន ប្រុសបង្កើតរបស់លោករងរបួសចំតំបន់ពោះតែម្តង។
ជនសង្ស័យ​ ត្រូវ​បានបញ្ជូនខ្លូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​៕

You might also like