បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ស្រុកកោះធំ និងស្រុកលើកដែក

កណ្តាល៖ នៅថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។
លោក វរសេនីយ៍ឯក ម៉ម សារឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង ស្រុក កម្លាំងសង្កាត់រដ្ឋបាលជលផល និងដោយមានការសម្របសម្រួលនិតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ស្រុកកោះធំ និងស្រុកលើកដែក។

You might also like