ចំនួនភ្ញៀវទេសចរណ៍ ចូលរួមពិធីប្រណាំងទូក បណ្ដែតប្រទីប និងតាំងពិព័រណ៌សមិទ្ធផល ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា​រយៈពេល​៥ថ្ងៃ​នៅក្រុងកំពង់ចាមជិត៧០ម៉ឺននាក់

(កំពង់ចាម)៖ ក្នុងឱកាសបុណ្យចេញព្រះវស្សា នៅក្រុងកំពង់ចាម គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញមកទស្សនា និងចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយ។
​យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម ចំនួនភ្ញៀវទេសចរណ៍ ចូលរួមពិធីប្រណាំងទូក បណ្ដែតប្រទីប និងតាំងពិព័រណ៌សមិទ្ធផល ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា​រយៈពេល​៥ថ្ងៃ​ ចាប់ពីថ្ងៃទី២២-២៦ ខែតុលា សរុបចំនួន ៦៧៦,៦៣៦នាក់។
​ដោយឡែក​សម្រាប់ថ្ងៃចេញព្រះវស្សា​ ក្នុងពិធីប្រណាំងទូក​ ទទួលបានភ្ញៀវទេសចរចំនួន ៣៦១.១១៥ នាក់​ ក្នុងនោះទេសចរជាតិមានចំនួន ៣១៥,៣៣០ នាក់ (បូកយោង ៦៧៦,៣០៨នាក់) និងទេសចរបរទេសចំនួន ១៣៧នាក់ (បូកយោង ៣២៨នាក់)។
សូមជម្រាបជូនថា ព្រឹត្តិការណ៍បុណ្យអុំទូកនៅក្រុងកំពង់ចាម បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានទូកចូលរួមប្រកួតសរុបចំនួន១០០ទូក ក្នុងនោះមានទូក «ង» ចំនួន៥២ទូក ស្មើនឹង២៦គូ និងទូកខ្នាតអន្តរជាតិចំនួន៤៨ទូក ស្មើនឹង២៤គូ។
ក្រៅពីការប្រកួតទូក កម្មវិធីនេះក៏មានការបណ្តែតប្រទីប និងការបាញ់កាំជ្រួចតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីបង្កភាពសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យដ៏មហោឡារិកនេះផងដែរ៕

You might also like