សពរបស់ជនរងគ្រោះត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុងផ្ទះឈើចាស់ទ្រុឌទ្រោមមួយ ដែលព័ទ្ធជុំវិញដោយស័ង្កសីចាស់ៗធ្លុះមុខធ្លុះក្រោយ គ្មានភាពកក់ក្តៅ ឬភាពសមរម្យសម្រាប់ដំណើរចុងក្រោយរបស់មេគ្រួសារឡើយ

[ភ្នំពេញ] ឃើញហើយកាន់តែខ្លោចចិត្ត​ ទិដ្ឋភាពពិធីបុណ្យសពជនរងគ្រោះ​ ផ្ទះឈើហុំព័ទ្ធដោយដែកស័ង្កសី​ចាស់ៗធ្លុះមុខធ្លុះក្រោយ ប្រពន្ធបាត់បង់ស្វាមី កូនត្រូវបាត់បង់ឪពុក​ជារៀងរហូតគ្មានថ្ងៃអាចវិលត្រទ្បប់​ ជីវភាពកាន់តែលំបាកពេលគ្មានបង្គោលនៃគ្រួសារ​ ព្រោះតែ​ រថយន្ត​ RANGE ROVER ស្លាកលេខ​ កម្ពុជា​ JJ CHING របស់អ្នកលក់អនទ្បាញម្ចាស់ប្រ៊េន​ល្បីឈ្មោះ​ បុកស្លាប់យ៉ាងអាណោចអាធ័មនៅលើផ្លូវបេតុង​ ភូមិក្ដីចាស់​ សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ​ កាលពីវេលាម៉ោងប្រហែល១១យប់​ ថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ២០២៦​ ហើយព្យាយាមបើករត់រាប់គីទ្បូម៉ែត្រទៅកន្លែងស្ងាត់បកស្លាកលេខរៀបចំផ្លាស់ប្ដូរកង់ដើម្បីចង់បើករត់បន្តទៅទៀត​ ៕
តាំងពីវេលាយប់រត់គេចខ្លួនគិតមកដល់រសៀលស្មើរនេះជនបង្កមិនទាន់ចូលប្រគល់ខ្លួនទៅតាមផ្លូវច្បាប់នៅទ្បើយនោះទេ​ ៕

You might also like