ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់” ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ វិច្ឆិកា ២០២៦
• សង្ឃឹមថា ស្ថានភាពលំបាកៗនឹងមិនប្រឈមដល់អ្នកព្រំដែនទៀតទេ
• ជម្រើសនៅក្នុងការដោះស្រាយគ្រប់មធ្យោបាយ គឺជាអ្វីដែលរដ្ឋាភិបាលព្យាយាម ការពារទឹកដី
• រាជរដ្ឋាភិបាល ចំណាយជាង ៦០០លានដុល្លារ ទប់ការឡើងថ្លៃប្រេងសាំង
• ខ្ញុំនៅតែនិយាយគ្រប់កម្មវិធីទាំងអស់ នូវតម្លៃសន្តិភាព ខណៈសន្តិភាពពិតប្រាកដ យើងស្គាល់តម្លៃពាក្យនេះ នៅពេលដែលបាត់បង់
• អនាគត ប្រទេសយើងកាន់តែមានប្រព័ន្ធធារាសាស្រ្ត ដូចជាទំនប់ អាងស្តុកទឹក ប្រព័ន្ធប្រឡាយ កាន់តែច្រើន ដើម្បីធានាទឹកគ្រប់រដូវ
• អំពាវនាវ ឱ្យអ្នកគ្រប់អាយុទាំងអស់ ចុះឈ្មោះបោះឆ្នោត បំពេញកាតព្វកិច្ច ជាសិទ្ធិរបស់ប្រជាពលរដ្ឋ
• ជំរុញពលរដ្ឋមិនទាន់ចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរួសរាន់ទៅចុះឈ្មោះនិងពិនិត្យ ព្រោះនៅសល់ជាង២០ថ្ងៃទៀត
• លោក សម រង្ស៊ីប្រកួតមិនឈ្នះសម្តេចតេជោហើយ ប៉ុន្តែនៅតែបន្តមកប្រកួតជាមួយសម្តេចទៀត ចឹងសម្តេចកំដរបាន
• លោក សម រង្ស៊ី ប្រកួតមិនឈ្នះសម្តេច ទើបទៅបង្កើតរដ្ឋាភិបាលខុសច្បាប់ នៅក្រៅប្រទេស
• រំលឹកថា មេបក្សចាស់វស្សា នៅក្រៅប្រទេសចោទប្រកាន់ថា កងទ័ពខ្មែរបាញ់ទៅថៃមុនវិញ
• កម្ពុជាធ្វើម្ចាស់ផ្ទះលើកទី១ជាប្រវត្តិសាស្ត្រ រៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ជាមោទកភាពជាខ្លាំងសម្រាប់ខ្មែរ
• យូរទៅលោក សម រង្ស៊ី សរសេរលិខិតទៅលោក ម៉ាក្រុង កុំឱ្យមកកម្ពុជាវិញ
• បុគ្គលម្នាក់ជាមាត់វៀចថា កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី គ្មានន័យទៅវិញ
• អ្នកណាបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ជារឿងរបស់គេ
• ស្នើពលរដ្ឋជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
• កម្ពុជា អនុញ្ញាតឱ្យនាវាដឹកអ្នកទេសចរចម្រុះជាតិសាសន៍ ជាង២០០នាក់ ដែលក្រុមហ៊ុនក្ស័យធនចូលចតគឺជាកាយវិការមនុស្សធម៌ ៕






