អាជ្ញាធរថៃ បានចាប់និងរឹបអូសបានគ្រាប់កាំភ្លើង AK-47 ចំនួន ៣២ ៤០០គ្រាប់ វេចខ្ចប់នៅក្នុងថង់ជ័រពណ៌ស
អាជ្ញាធរថៃបានចាប់ និងរឹបអូសបានគ្រាប់កាំភ្លើង AK-47 ចំនួន ៣២ ៤០០គ្រាប់ វេចខ្ចប់នៅក្នុងថង់ជ័រពណ៌ស មានម៉ាកសញ្ញាម្សៅប៊ីចេង ចំនួន ១៥កញ្ចប់ធំ និងបានចាប់ខ្លួនជនជាតិថៃ ៤នាក់ និងជនជាតិកម្ពុជា ១នាក់ អាយុ ៤០ឆ្នាំ ឈ្មោះ តូ ហាតតាង ក្រោយពីបានស្ទាក់ចាប់ទូកល្បឿនលឿន ១គ្រឿងនៅត្រង់មាត់ព្រែកខ្លងថា ស្រុកខៅសាមីង ខេត្តត្រាត ដែលស្ថិតនៅជាប់ខេត្តកោះកុង របស់កម្ពុជា។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យទាំង ៥នាក់បានសារភាពថា នេះជាលើកទី ២ហើយ ដែលពួកខ្លួនបានរត់ពន្ធគ្រាប់កាំភ្លើងទាំងនេះពីប្រទេសកម្ពុជា ចូលមកកាន់ខេត្ត ត្រាត ប្រទេសថៃ ដោយកាលពីខែសីហា ពួកខ្លួនធ្លាប់បានរត់ពន្ធកាំភ្លើង AK-47 ចំនួន ២ដើម និងគ្រាប់ជាង ២៤ ០០០គ្រាប់ផងដែរ ៕ ដកស្រង់ពីបាងកកប៉ុស្តិ៍






