ស្រាល ស្រាវជ្រាវបង្រ្កាបមុខសញ្ញា គាស់ ២ ករណី លួច ១ ករណី ភាគច្រើនជាមុខសញ្ញាចាស់មិនរាងចាល

ដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ- លោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកនគរបាលយុត្តិធម៌ក្រុងច្បារមន នឹងបានសហការជាមួយកម្លាំងនគរបាលស្រុកឪរ៉ាល់ នឹងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវបង្រ្កាបមុខសញ្ញា គាស់ ២ ករណី លួច ១ ករណី ភាគច្រើនជាមុខសញ្ញាចាស់មិនរាងចាល ។
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ករណីទី១.គាស់លួចទ្រព្យសម្បត្តិអ្នកដៃ ០២ ករណី ឃាត់មុខសញ្ញា០២ នាក់
១.ឈ្មោះកែវ ឈី ភេទប្រុស អាយុ៣៩ ឆ្នាំរស់នៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគា ០៧ លើក (ករណី លួច នឹង គាស់ )។
២.ឈ្មោះវន ណែត ភេទប្រុស អាយុ៤០ ឆ្នាំរស់នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគា ០២ ដង (ករណី លួច )។
ករណីទី២.លួចម៉ូតូវត្ថុតាងក្នុងសាលាដំបូង ឃាត់មុខសញ្ញា០១ នាក់ ឈ្មោះជុល ប៊ុនធឿន ភេទប្រុស អាយុ៤០ ឆ្នាំរស់នៅភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាចាស់ធាប់ពន្ធនាគា ០១ លើក(ករណី គ្រឿងញៀន ) ។
ករណីខាងលើ បាន កសាង សំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ត ចាត់ការតាមនីតិវិធី ។

You might also like