ជនអនាថា ជនដែលប្រើប្រាស់គ្រឿងញៀន នៅតាមទីសាធារណៈសង្គ្រោះបានចំនួន១៥នាក់ ស្ត្រីចំនួន០៥នាក់ ឋិតនៅក្នុងទីតាំងភូមិសាស្ត្ររបស់រដ្ឋបាលខណ្ឌ ចំនួន០៦
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ អនុវត្តវិធានការដោះស្រាយបញ្ហាជនអនាថាសរុបចំនួន១៥នាក់ ឋិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌចំនួន០៦ នៅរាជធានីភ្នំពេញ។
នៅយប់ថ្ងៃទី១១ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានធ្វើការដឹកនាំ និងចាត់មន្ត្រីជំនាញ ចុះអនុវត្តកិច្ចសហការជាមួយកម្លាំងមន្ត្រីមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធអនុវត្តវិធានការដោះស្រាយបញ្ហា ជនអនាថា ជនដែលប្រើប្រាស់គ្រឿងញៀននៅតាមទីសាធារណៈសង្គ្រោះបានចំនួន១៥នាក់(ស្ត្រីចំនួន០៥នាក់ ដែលឋិតនៅក្នុងទីតាំងភូមិសាស្ត្ររបស់រដ្ឋបាលខណ្ឌចំនួន០៦ រួមមាន៖
ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និង ខណ្ឌពោធិ៍សែនជ័យ នៅរាជធានីភ្នំពេញ។
បច្ចុប្បន្នជនអនាថានេះ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានធ្វើការទុកដាក់ផ្តល់ការមើលថែទាំ សេវាសង្គមចាំបាច់ ការពិគ្រោះយោបល់ ការគ្រប់គ្រងករណី និងស្តារសម្បទាជាបណ្តោះអាសន្នស្របតាមនីតិវិធីនៃកិច្ចគាំពារជនរងគ្រោះ។






