នាយករដ្ឋមន្ត្រីអាម៉េនី អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ឯកឧត្តម Nikol Pashinyan នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាម៉េនី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងតាខ្មៅ ខេត្តកណ្តាល នារាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ។






