លោកឧកញ៉ា ស្រី ចាន់ថន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងបន្ទាន់ ស្តីពីការពង្រឹងការងាររដ្ឋបាល និងយន្តការគ្រប់គ្រងការងារ

លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងារអង្គការរៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច រដ្ឋអូរីហ្គិន និងជាប្រធានក្រុមការងាររដ្ឋអូរីហ្គិន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងបន្ទាន់ ស្តីពីការងាររដ្ឋបាល និងការពង្រឹងការគ្រប់គ្រងការងារផ្ទៃក្នុងរបស់ក្រុមការងារ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យ វាយតម្លៃ និងពិភាក្សាអំពីស្ថានភាពការងាររដ្ឋបាលនាពេលបច្ចុប្បន្ន ព្រមទាំងការរៀបចំ និងពង្រឹងយន្តការគ្រប់គ្រងការងារផ្ទៃក្នុង ឱ្យមានភាពច្បាស់លាស់ មានសណ្តាប់ធ្នាប់ និងមានប្រសិទ្ធភាព។

ជាពិសេស កិច្ចប្រជុំបានផ្តោតលើការបែងចែកតួនាទី និងការទទួលខុសត្រូវរបស់ផ្នែកពាក់ព័ន្ធ ការរៀបចំប្រព័ន្ធរដ្ឋបាល ការសម្របសម្រួលការងារ ការរាយការណ៍ និងការតាមដានលទ្ធផលការងារ ដើម្បីធានាថា រាល់ការងារដែលបានដាក់ចេញត្រូវបានអនុវត្តប្រកបដោយភាពទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចត្រួតពិនិត្យបាន។

លោកឧកញ៉ា ប្រធាន បានណែនាំឱ្យក្រុមការងារ និងរដ្ឋបាលរដ្ឋអូរីហ្គិន យកចិត្តទុកដាក់ខ្ពស់លើការរៀបចំប្រព័ន្ធការងារឱ្យមានភាពជាក់លាក់ ពង្រឹងការសហការផ្ទៃក្នុង និងធានាឱ្យការអនុវត្តការងាររបស់ផ្នែកនីមួយៗមានការទទួលខុសត្រូវច្បាស់លាស់ ដោយផ្តោតលើប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង។

បច្ចុប្បន្ន រដ្ឋបាលរដ្ឋអូរីហ្គិន កំពុងរៀបចំ និងដាក់ឱ្យអនុវត្តនូវយន្តការការងារមួយចំនួន ស្របតាមទិសដៅ និងការណែនាំរបស់លោកឧកញ៉ា ប្រធាន ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាល បង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលការងារ និងធានាឱ្យកិច្ចការផ្ទៃក្នុងប្រព្រឹត្តទៅដោយមានរបៀបរៀបរយ និងជាប្រព័ន្ធ។

កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើការបន្តពង្រឹងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងកិច្ចសហការរបស់ក្រុមការងារ ដើម្បីរួមគ្នាអនុវត្តការងារតាមទិសដៅដែលបានកំណត់ និងបំពេញភារកិច្ចឱ្យសម្រេចបាននូវប្រសិទ្ធភាពខ្ពស់។

ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦

You might also like