ចោរឆក់ទូរស័ព្ទបានសម្រេច រត់គេចមិនរួច តាមចាប់ខ្លួនបានម្នាក់ រត់គេចបាត់ម្នាក់
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ព្យាយាមគេចខ្លួន ជនរងគ្រោះស្រែកឆោឡោ ផ្អើលពលរដ្ឋជួយដេញតាមទាន់ចាប់ឃាត់ខ្លួនបានម្នាក់ រត់គេចខ្លួនបាត់ម្នាក់ កាលពី យប់ថ្ងៃ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២ ៦ នៅតាម ផ្លូវ ព្រះ មុនីវង្ស កែង នឹងផ្លូវ ១១៤ ក្នុងសង្កាត់ ផ្សារ ថ្មី ទី១ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា VARIO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ MV-5260 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ IPhone 14 pro max ពីបុរសម្នាក់កំពុងជិះម៉ូតូ តាមបណ្តោយផ្លូវព្រះមុនីវង្ស បានសម្រេចហើយ ជិះគេចខ្លួន ជនរងគ្រោះស្រែកឆោឡោ ផ្អើលពលរដ្ឋអ្នកដំណើររួមផ្លូវ ជួយប្រដេញតាម រហូតដល់ភ្លើងស្តុបបេកាសេ មានមធ្យោបាយឈប់ស្តុបច្រើន ជនសង្ស័យភ័យផ្តួលម៉ូតូ ចាប់ខ្លួនបានម្នាក់ រត់គេចខ្លួនបាត់ម្នាក់ ។
ក្រោយចាប់ខ្លួនជនសង្ស័យបានម្នាក់ កម្លាំងអាវុធហត្ថខណ្ឌ ដូនពេញ ចុះទៅចាប់ខ្លួនជនសង្ស័យ នាំយកទៅមូលដ្ឋាន អាវុធហត្ថ ខណ្ឌ ដើម្បី សាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕






